ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ត្រូវបានប្រគល់ជូនគ្រួសារសពសមាជិកមន្ត្រី អាវុធហត្ថរាជធានីភ្នំពេញ ចំនួន០២គ្រួសារ!
ដោយបានការអនុញ្ញាតពី លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យតំណាង ដែលមានលោក ឧត្តមសេនីយ៍ត្រី ម៉ក់ សាវុទ្ធី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ជូនដល់ គ្រួសារសពសមាជិកមន្ត្រី អាវុធហត្ថរាជធានីភ្នំពេញ ចំនួន០២គ្រួសារ រួមមាន៖
១-គ្រួសារសពលោកអនុសេនីយ៍ត្រី កង ភារិទ្ធ ថវិកាចំនួន ៣០,៧១៣,០០០រៀល។
និង២-គ្រួសារសពលោកព្រិន្ទបាលឯក ភាង មុន្នីសកិ្ត ចវិកាចំនួន ៣៥,២៦០,០០០រៀល។
ថវិកាទាំងអស់នេះគឺបានមកពីការបរិច្ចាគដោយស្ម័គ្រចិត្ត ប្រកបដោយទឹកចិត្តសប្បុរសធម៌ របស់ លោកនាយឧត្តមសេនីយ៍ លោក លោកស្រី ដែលជានាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទូទាំងប្រទេស ក្នុងការចូលរួមចែករំលែកទុក្ខលំបាកគ្នាទៅវិញទៅមក។
ព្រមជាមួយគ្នានោះ ក្រុមការងារ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់លោក នាយឧត្តមសេនីយ៍ សៅ សុខា ជូនចំពោះក្រុមគ្រួសារសពផងដែរ។ តំណាងគ្រួសារសពទាំង០២គ្រួសារ ក៏បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្ត និងការលះបង់ របស់ លោកនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទូទាំងប្រទេស និងបានបួងសួងដល់វត្ថុស័ក្តិសិទ្ធ ក្នុងលោក តាមជួយបីបាច់ថែរក្សា ប្រោសព្រំប្រសិទ្ធិពរជ័យ ជូនដល់ លោកនាយឧត្តមសេនីយ៍ លោក លោកស្រី នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ សូមជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន ព្រមជាមួយពុទ្ធពរ ទាំង ៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕