លោកស្នងការ ឈឿន សុចិត្ត បញ្ជាឲ្យកម្លាំងជំនាញខេត្តចុះស្រាវជ្រាវភ្លាមៗក្រោយទទួលបានថា «មានប៉ូលីសជាដៃស្តាំអធិការស្រុកពញាឮបានទារលុយចំនួន២០០ដុល្លារពីគ្រួសាររងគ្រោះ»

បន្ទាប់ពីមានការចុះផ្សាយព័ត៌មាននៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ថា «អះអាងថា ខ្លួនជាប៉ូលីសនិងជាដៃស្តាំលោកអធិការនគរបាលស្រុកពញាឮ ហើយបានទារលុយចំនួន២០០ដុល្លារពីគ្រួសារជនរងគ្រោះជាថ្នូរនឹងការចុះចាប់ជនសង្ស័យ ខណៈជនរងគ្រោះត្រូវគេកាប់ស្ទើរតែស្លាប់ទៅហើយ»។

នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលបានបញ្ជាឲ្យ លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ និងជាអ្នកនាំពាក្យដឹកនាំកម្លាំងជំនាញខេត្តចុះស្រាវជ្រាវជាបន្ទាន់ដើម្បីបញ្ជាក់ការពិតឲ្យបានច្បាស់លាស់លើករណីខាងលើនេះ៕

អត្ថបទដែលជាប់ទាក់ទង