ចាប់ខ្លួនជនត្រូវចោទម្នាក់ករណីគ្រឿងញៀន
ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួន លេខ៧៣១ត.ព្រ ចុះថ្ងៃទី០៣ ខែតុលាឆ្នាំ២០២៣ របស់លោក គី ទីម៉េង ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបាត់ដំបង នៅវេលាម៉ោង១៤៖៤០នាទីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុច ក្រុមទី១២ ភូមិព្រះពន្លា ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបងបានចុះចាប់ឃាត់ខ្លួនជនត្រូវចោទមានឈ្មោះ ឈាង ផល្លី ហៅតក់ ភេទប្រុស អាយុ ៤៣ឆ្នាំ មានទីលំនៅ ក្រុមទី១២ ភូមិព្រះពន្លា ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀនប្រព្រឹត្តិនៅចំណុចក្រុមទី១២ ភូមិព្រះពន្លា ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបងកាលពីថ្ងៃទី២២ខែ សីហាឆ្នាំ២០២៣។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលស្រុកបានរៀបចំបញ្ជូនមកការិយាល័យជំនាញអនុវត្តបន្តតាមនីតិវិធី៕