ឃាត់ខ្លួនជនជាតិចិនម្នាក់ពាក់ព័ន្ធករណីដឹកជញ្ជូននិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

នៅវេលាម៉ោង៩៖៣០នាទី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចច្រកយាម ក្នុងមណ្ឌលអប់រំកែប្រែទី១ ស្ថិតនៅភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ PENG SHENGCHENG ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងខនដូជាន់ទី១៨ បន្ទប់លេខ៣០ ស្ថិតនៅភូមិអូគីដេ សងា្កត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ចំពោះវត្ថុតាងចាប់យកបាន រួមមាន៖ ម៉្សៅម៉ត់ពណ៌ស១កញ្ចប់ថង់, ក្រាមពណ៌ស១កញ្ចប់ថង់,ម៉្សៅម៉ត់ពណ៌ត្រួយចេកខ្ចីដាក់ក្នុងកញ្ចប់ពណ៍ខ្មៅមានអក្សរ (NOCARDIA) ១កញ្ចប់ថង់,លិខិតឆ្លងដែនសញ្ជាតិចិនឈ្មោះ PENG SHENGCHENG ១,ទូរស័ព្ទដៃម៉ាក iPhone ពណ៌ខ្មៅ ១គ្រឿង,ដែកកេះ១២ដើម,ក្រដាសអាលុយមីញ៉ូម១ដុំនិងទុយោសំរាប់ចូកថ្នាំញៀន៣ទុយោ។

លុះដល់វេលាម៉ោង២៣៖៣០នាទី សមត្ថកិច្ចបានបន្តឆែកឆេរបន្ទប់ស្នាក់នៅជាន់ទី៧ បន្ទប់លេខ៧០១ ស្ថិតនៅភូមិទ្រុងមាន់ សងា្កត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដឹកនាំដោយលោក ប៉េង ម៉េងគ័ង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ រកឃើញសម្ភារៈវត្ថុតាងមួយចំនួនទៀតរួមមាន៖
១-កញ្ចប់ពណ៌ក្រហមរូបសេះ F3 ចំនួន ៦៤កញ្ចប់
២-កញ្ចប់ពណ៌ក្រហមរូបសេះអក្សរ FERRARI ចំនួន ០៤កញ្ចប់
៣-កញ្ចប់ពណ៌ទឹកប៊ិចមានអក្សរ LV ចំនួន ៥០កញ្ចប់
៤-កញ្ចប់ពណ៌ខ្មៅ អក្សរ ROLLS ROYCE ចំនួន ០១កញ្ចប់
៥-កញ្ចប់ពណ៌ខ្មៅមានអក្សរចិន ចំនួន ០១កញ្ចប់
៦-ថ្នាំគ្រាប់ពណ៌លឿង ចំនួន ១៨គ្រាប់
៧-ថ្នាំគ្រាប់អក្សរ LV ពណ៌ត្រួយចេក ចំនួន ៤០០គ្រាប់
៨-ថ្នាំគ្រាប់ផ្កាឈូក ចំនួន ៧១២គ្រាប់
៩-ថ្នាំគ្រាប់ពណ៌បៃតង ចំនួន ៩៩៥គ្រាប់
១០-កញ្ចប់ពណ៌ស អក្សរ ROYAL D ចំនួន ១៦កញ្ចប់
១១-កញ្ចប់ពណ៌លឿង អក្សរ ORANGE TANG ចំនួន ១១កញ្ចប់
១២-កញ្ចប់ពណ៌ផ្កាឈូក មានរូបផ្លែ ស្តរប័រី  ចំនួន ០៣កញ្ចប់ថង់
១៣-កញ្ចប់ពណ៌បៃតងរូបផ្លែត្រសក់ស្រូវ អក្សរ CL ចំនួន ០១កញ្ចប់ថង់
១៤-កញ្ចប់ពណ៌ស រូបផ្លែឈើចម្រុះ ចំនួន ០១កញ្ចប់ថង់
១៥-ម្សៅពណ៌ផ្កាឈូក ចំនួន ០១កញ្ចប់ថង់
១៦-ម្សៅពណ៌ស ចំនួន ០២កញ្ចប់ថង់
១៧-ម្សៅពណ៌កាហ្វេ ចំនួន ០១កញ្ចប់ថង់
១៨-ម្សៅពណ៌ដី ចំនួន ០១កញ្ចប់ថង់
១៩-ម្សៅពណ៌ត្រួយចេក ចំនួន ០១កញ្ចប់ថង់
២០-ក្រាមពណ៌ស ចំនួន ០១កញ្ចប់ថង់
២១-ម្សៅពណ៌ត្រាវ ចំនួន ០១កញ្ចប់ថង់
២២-ម្សៅពណ៌ទឹកដោះគោ ចំនួន ០១កញ្ចប់ថង់
២៣-ម្សៅពណ៌ប្រផេះ ចំនួន ០១កញ្ចប់ថង់
២៤-រុក្ខជាតិក្រៀមចំនួន ០១កញ្ចប់ថង់
២៥-ម្សៅពណ៌លឿងដាក់ក្នុងកំប៉ុងជ័រ ចំនួន ១៩កំប៉ុង
២៦-ម្សៅពណ៌ទឹកក្រូច ចំនួន ០១កំប៉ុង
២៧-ម្សៅពណ៌កំបោរ ចំនួន ០១កំប៉ុង
២៨-ម្សៅពណ៌ត្រួយចេក ចំនួន ០១កំប៉ុង
២៩-ម្សៅពណ៌ស ចំនួន ០១កំប៉ុង
៣០-ឧបករណ៍សម្រាប់កែច្នៃផលិតគ្រឿងញៀនមួយចំនួនធំ
៣១-សំបកថង់រូបចម្រុះសម្រាប់ច្រកគ្រឿងញៀនមួយចំនួនធំ។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមទាំងវត្ថុតាង បានបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ ចាត់ការបន្ត៕

អត្ថបទដែលជាប់ទាក់ទង