ក្រសួងមហាផ្ទៃចាត់ថ្នាក់ដឹកនាំក្រសួង និងមន្ដ្រីចុះស្រាវជ្រាវ ពិនិត្យ និងវាយតម្លៃការអនុវត្តតួនាទីរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ
ក្រសួងមហាផ្ទៃ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣នេះ បានចេញលិខិតបង្គាប់ការចាត់តាំងថ្នាក់ដឹកនាំក្រសួង និងមន្ដ្រីរាជការ ចំនួន១០រូប ដើម្បីចុះស្រាវជ្រាវ ពិនិត្យ និងវាយតម្លៃការអនុវត្តតួនាទី និងភារកិច្ចរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ។
ក្នុងលិខិតបង្គាប់ការដែលចុះហត្ថលេខាដោយ លោក អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្រុមការងារនេះដឹកនាំដោយ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋារដ្ឋបាល ហើយបំពេញការងាររយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣។
ខាងក្រោមនេះ ជាលិខិតបង្គាប់ការរបស់ក្រសួងមហាផ្ទៃ៖