លោកស្នងការ ជួន ណារិន្ទ ដាក់គោលការណ៍៥ចំណុចដល់អធិការដ្ឋាននគរបាលខណ្ឌ៧មករាដើម្បីជួយដោះស្រាយសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមឱ្យមានប្រសិទ្ធភាពខ្ពស់

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានណែនាំគោលការណ៍ឲ្យអធិការដ្ឋាននគរបាលខណ្ឌ៧មករាចំនួន៥ចំណុច ដើម្បីជួយដោះស្រាយសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម ឱ្យមានប្រសិទ្ធភាពខ្ពស់ រួមមាន៖

*ទី១-ត្រូវរៀបចំផែនការយុទ្ធសាស្រ្ត នៅគោលដៅភូមិសាស្រ្តដែលប្រឈមកើតឡើងបទល្មើស។

*ទី២-ចាត់តាំងកម្លាំងអនុវត្តការងារ។

*ទី៣-ត្រូវមានការដឹកនាំត្រួតពិនិត្យផែនការនោះជាប្រចាំ។

*ទី៤-ត្រូវមានឆន្ទៈធ្វើការងារ។

*ទី៥-ត្រូវស្មោះត្រង់ជាមួយវិជ្ជាជីវៈ។

ការណែនាំរបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញខាងលើនេះ ក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដោយមានការចូលរួមពីលោកស្នងការរង លោកនាយការិយាល័យជំនាញ លោកអធិការនគរបាលខណ្ឌ៧មករា លោក-លោកស្រីអធិការរង លោកនាយ ផ្នែកជំនាញ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៨ ចំណុះអធិការដ្ឋាននគរបាលខណ្ឌ៧មករា នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣នេះ៕

អត្ថបទដែលជាប់ទាក់ទង