នៅព្រឹកស្អែក សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់គម្រោងស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ជើងឯក

នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៣ ស្អែកនេះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធិផលគម្រោ ងស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ជើង ឯកក្នុងរាជធានីភ្នំពេញ។

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វ ក់ក្នុងរាជធានីភ្នំពេញស្ថិតក្រោមហិរ ញ្ញប្បទានសហប្រតិបត្តិការឥតសំ ណងរបស់រដ្ឋាភិបាលជប៉ុនគម្រោងស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ជើងឯក បានសាងសង់ឡើងនៅក្នុងភូមិសាស្ត្រភូមិទួលរកា១ សង្កាត់ចាក់ អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ស្ថានីយ​​ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក បានសាងសង់ជាសំណង់បូមបញ្ជូនទឹកកខ្វក់ទៅស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯកដែលមានសមត្ថភាពបូមបានសរុបចំនួន៤៦៨ ម៉ែត្រគូបក្នុងមួយម៉ោងមានទីតាំងស្ថិតនៅប៉ែកខាងក្រោមជាប់អាងបង្ហូរទឹកបូមចេញពីស្ថានីយបូមទឹកបឹងត្របែក។

ស្ថានីយនេះក៏មានការសាងសង់ផ្លូវសម្រាប់ថែទាំប្រឡាយមានទទឹងផ្លួវ ១០ម៉ែត្រនិងមានបណ្តោយផ្លូវ ១.៦៩០ម៉ែត្រសម្រាប់ជីកដាក់បំព ង់លូដកបង្ហូរទឹកកខ្វក់មកស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯកដោយត្រូវក្រាលកៅស៊ូ AC ទំហំ៧ម៉ែត្រ តភ្ជាប់ពីផ្លូវលេខ ២៧១ រហូតដល់មហាវិថីអ្នកឧកញ៉ាមហាភក្ដីសប្បុ រសភោគាធិបតី ហ៊ុន នាង ,ជីកដាក់បំពង់លូដែកទំហំមុខកាត់០,៣ ម៉ែត្រ ប្រវែងប្រមាណ ១.៨៤០ម៉ែត្រ ដើម្បីបង្ហូរទឹកកខ្វក់ពីសំណង់បូមប ញ្ចូនទឹកកខ្វក់ឆ្ពោះទៅស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក។

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះមាន សមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៥.០០០ម៉ែត្រគូបក្នុងមួយថ្ងៃលើផ្ទៃ ដីទំហំ៣ហិកតាក្នុងផ្ទៃបឹងបម្រុង ទុកប្រមាណ ១៩ ហិកតាស្ថិតនៅជាប់មហាវិថីអ្នកឧកញ៉ាមហាភក្ដីសប្បុរសភោគាធិបតី ហ៊ុន នាង ដែ លរាជរដ្ឋាភិបាលបានកាត់ឆ្កៀលស ម្រាប់សាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯកក្នុងគម្រោងឆ្នាំគោ លដៅ២០២៥។ ជាមួយគ្នានេះគម្រោងក៏ត្រូវមានការសាងសង់សំណ ង់ប្រព្រឹត្តកម្មសំណល់ភក់ (Sludge Treatment Facility) ដែលកើតចេញពីស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯកបន្ថែមទៀតផងដែរ។

គម្រោងសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯកនេះត្រូវបានរដ្ឋា ភិបាលនៃប្រទេសទាំងពីរ “កម្ពុជា- ជប៉ុន “ចុះហត្ថលេខាលើលិខិតប្ដូរសារកាលពីថ្ងៃទី ៣ ខែតុលា ឆ្នាំ២០ ១៩ និងបន្ទាប់មកទីភ្នាក់ងារ JICA បានចុះកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្ប ទានឥតសំណងជាមួយក្រសួងសេដ្ឋ កិច្ចនិងហិរញ្ញវត្ថុកម្ពុជានៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩។

គួរបញ្ជាក់ថាគម្រោងនេះបានបើកការដ្ឋានសាងសង់ជាផ្លូវការកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតិតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលចំណាយថវិកាសាងសង់អស់ ២៣៧៧,៧៤៥,០០០យ៉េនជប៉ុន៕

អត្ថបទដែលជាប់ទាក់ទង