ឯកឧត្តម ហាក់ សុខមករា ផ្ញើសារលិខិតគោរពជូនពរឯកឧត្តម ជា សុផារ៉ា និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៤

ឯកឧត្តម ហាក់ សុខមករា អភិបាលរងនៃគណៈអភិបាលខេត្តកណ្តាល និងភរិយា ព្រមទាំងក្រុមគ្រួសារបានផ្ញើសារលិខិតគោរពជូនពរឯកឧត្តម ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំនិងលោកជំទាវ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២៤។

ឯកឧត្តម ហាក់ សុខមករា និងក្រុមគ្រួសារ សូមគោរពដឹងគុណមិនអាចបំភ្លេចបានដ៏ជ្រាលជ្រៅបំផុត គោរពជូន ចំពោះ ឯកឧត្តម ជា សុផារ៉ា ជាថ្នាក់ដឹកនាំប្រកបដោយ វីរៈភាពគំរូ ជា លោកឪពុកប្រកបដោយព្រហ្មវិហារធម៌ និង ជាគ្រូពោរពេញដោយទេពកោសល្យនិង បទពិសោធន៍។

ក្នុងឱកាសដ៏ថ្លៃថ្លានេះ យើងខ្ញុំសូមបួងសួង ដល់តេជបារមីនៃវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមអភិបាលប្រោះព្រំ ប្រសិទ្ធពរជ័យជូន ឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រីជាទីស្រឡាញ់ សូមបន្តជោគជ័យគ្រប់ភារកិច្ច និងសមប្រកបដោយឧត្ដមពរទាំង៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទដែលជាប់ទាក់ទង