ឧត្តមសេនីយ៍ កៃ កុសល ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម អង មង្គល ក្នុងឱកាសចូលឆ្នាំសកល ២០២៤

លោកឧត្តមសេនីយ៍ទោ កៃ កុសល អគ្គាធិការរងនៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ បានផ្ញើសារលិខិតគោរពជូនពរគោរពជូនពរ ឯកឧត្តម អង មង្គល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២៤។

ក្នុងឱកាសដ៏មហោឡារិកនេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី សូមប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គលវិបុលសុខ បវរមហាប្រសើរថ្លៃថ្លាជូនចំពោះ ឯកឧត្តម សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាភ្លឺថ្លា ជន្មាយុយឺនយូរ ឈ្នះអស់មារស​ត្រូវ​គ្រប់ទិសទី និងទទួលបាន​ជោគជ័យថ្មីប​ន្ថែម​ទៀត ក្នុងបុព្វ​ហេតុជាតិ មាតុភូមិ ប្រជាជនប្រកប​ដោយការអភិវឌ្ឍ និងរីកច​ម្រើនត​រៀង​ទៅ។

ជាថ្មីម្ដងទៀត យើងខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំសព្ទសាធុការពរជូន ឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទដែលជាប់ទាក់ទង