ក្មេងទំនើងមួយក្រុមព្រួតគ្នាកាប់បុរសម្នាក់ឲ្យរបួសធ្ងន់ ដេរ ៣២ថ្នេរ​ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន៧នាក់

 

សមត្ថកិច្ចជំនាញ​ខណ្ឌដង្កោ​ ​បានធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន០៧នាក់​ បន្ទាប់ពីបានធ្វើសកម្មភាពយកកាំបិត ដេញកាប់និងគប់ បុរសម្នាក់ បណ្តាលឲ្យរបួសធ្ងន់ ដេរ ចំនួន៣២ថ្នេរ​នកាលពីយប់ ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ នៅត្រង់ចំណុចដីវាល ស្ថិតនៅភូមិត្រពាំងសាលា សង្កាត់ពងទឺក ខណ្ឌដង្កោ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សៀន អញ្ញាស៊ីសុវត្ថា អាយុ ២២ឆ្នាំ មុខរបរកម្មករ ទីលំនៅ ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យ បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ពួកគេពិតជាបានធ្វើសកម្មភាពប្រើកាំបិតប៉័ងតោ ដេញកាប់ និងគប់ ទៅលើជនរងគ្រោះ ប្រាកដមែន ដោយសារជនសង្ស័យបានខឹងជនរងគ្រោះ ជិះម៉ូតូមើលមុខឌឺដងពួកគេ រួចជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងចំឈ្មោះក្រុមជនសង្ស័យ ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង៕

អត្ថបទដែលជាប់ទាក់ទង