ACU ទទួលឯកសារពីអ្នកជាប់កាតព្វកិច្ចត្រូវប្រកាស ទ្រព្យសម្បត្តិ និងបំណុល ចំនួន៣៧៥នាក់បន្ថែមទៀត 

អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឱ្យដឹងថា នៅថ្ងៃទី ០២ ខែមករា ឆ្នាំ២០២៤នេះថា នៅថ្ងៃទី២នៃការប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបប០២ឆ្នាំ ក្នុងឆ្នាំ២០២៤នេះ នាយកដ្ឋាន ប្រកាសទ្រព្យសម្បត្តិនិងបំណុលបានទទួលឯកសារពីអ្នកជាប់កាតព្វកិច្ចត្រូវប្រកាសទ្រព្យសម្បត្តិនិងបំណុល មានចំនួន៨ពាន់២៩រូបហើយ ។

ចំនួនប្រកាសនេះគឺស្មើនឹង៤៣.៩២% នៃ ចំនួនដែលត្រូវប្រកាសសរុប១ម៉ឺន៨ពាន់២៧៩រូប ។

ក្រសួង ស្ថាប័ន ក្នុងរាជធានី ខេត្ត ដែល បានបញ្ចប់ការប្រកាសរបស់ខ្លួនអស់ទាំងស្រុង រួមមាន៖ គណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោតក្នុងរាជធានីភ្នំពេញ, ខេត្តត្បូងឃ្មុំ, ខេត្តប៉ៃលិន, ខេត្តកំពង់ស្ពឺ, ខេត្តព្រៃវែង ខេត្តព្រះវិហារ និងខេត្តកំពង់ចាម។

យោងតាមអង្គភាពប្រឆាំងនឹងអំពើពុករលួយដដែល, ការប្រកាសទ្រព្យ សម្បត្តិ និងបំណុលតាម របប០២ឆ្នាំ ក្នុងឆ្នាំ២០២៤នេះ នឹងមានដំណើរការពេញមួយខែ គឺចាប់ពីវេលាម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤៕

អត្ថបទដែលជាប់ទាក់ទង