ទារកទើបកើតទម្ងន់ជាង២គីឡូក្រាមគេយកទៅប្លុងចោលក្នុងចម្ការដំឡូងមី ត្រូវបានគេរើសបាន

អ្នកស្រុករើសបានទារកម្នាក់ដែលគេយកទៅប្លុងចោលក្នុងចម្ការដំឡូងមីមួយកន្លែង មានទម្ងន់២,៧គីឡូក្រាម មានច្រមុះស្រួច សម្បុរសណ្តែកបាយ ខណៈអ្នកភូមិដើរទៅកាប់ផ្លែចេកក្បែរចម្ការនោះក៏បានប្រទះឃើញទារកដេកគ្របស្លឹកដំឡូងពីលើ មានទាំងឈាមហូរចេញពីផ្ចិត ដែលបង្ហាញថា ទើបតែសម្រាលថ្មីៗ ហើយស្ត្រីជាម្តាយបានចាកចេញ ដោយទុកកូនចោលដូចសត្វធាតុ។

ដោយឃើញទារកនៅមានដង្ហើមក៏រត់ទៅប្រាប់អ្នកជិតខាងឱ្យរាយការណ៍ជូនមេភូមិ និងសមត្ថកិច្ចនគរបាលឱ្យចុះពិនិត្យភ្លាមៗ។

ហេតុការណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង៧៖៣០នាទីព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅចំណុចចម្ការដំឡូងមី ក្នុងភូមិព្រៃមង្គល សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន៕

អត្ថបទដែលជាប់ទាក់ទង