នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ ផ្ញើសារលិខិតអបអរសាទរ និងគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសខួប៤៨ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍

ឯកឧត្តមនាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អគ្គនាយករងនៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃនិងជាប្រធានសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ និងលោកជំទាវ បានផ្ញើសារលិខិតគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្ដមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួប ៤៨ឆាំ្ន នៃចំណងអាពាហ៍ពិពាហ៍។

នៅក្នុងឱកាសដ៏សិរីមង្គលលាភិរម្យប្រសើរថ្លៃថ្លានៃខួប ៤៨ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍របស់ សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលប្រព្រឹត្តនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ យើងខ្ញុំទាំងអស់គ្នា សូមសម្ដែងនូវសេចក្តីអំណរសាទរដ៏ស្មោះអស់ពីដួងចិត្ត និងសូមបួងសួងដល់ទេវតា សូមប្រសិទ្ធពរជ័យដល់ ចំណងអាពាហ៍ពិពាហ៍ ឱ្យកាន់តែផ្អែមល្ហែម ត្រជាក់ត្រជុំដូចទឹកអម្រឹត និងសូមប្រោះព្រំនូវសព្ទសាធុការពរបវរសួស្ដី សិរីមង្គល វិបុលសុខ មហាប្រសើរ ចូលមានដល់ សម្ដេចតេជោប្រធានក្រុមឧត្ដមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមប្រកបដោយ សុខភាពបរិបូរណ៍ កម្លាំងពលំមាំមួន អាយុយឺនយូរ និងប្រាជ្ញាឈ្លាសវៃ ដើម្បីដឹកនាំនាវាកម្ពុជា ឱ្យកាន់តែជោគជ័យថែមទៀត ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមជូន ជាតិមាតុភូមិ និងប្រជាជនកម្ពុជា។

ឆ្លៀតក្នុងឱកាសដ៏នក្ខត្តឫក្សវិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថបួងសួងដល់គុណព្រះរតនត្រ័យ និងវត្ថុស័ក្កិសិទ្ធិទាំងឡាយគ្រប់ទិសទី សូមជួយតាមថែរក្សា និងជួយជ្រោមជ្រែងប្រោះព្រំ សម្តេចតេជោប្រធានក្រុមឧត្ដមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រីជាទីស្រឡាញ់ទាំងអស់ សូមសមប្រកបដោយពុទ្ធពរដ៏ប្រសើរថ្លៃថ្លាទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ ជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទដែលជាប់ទាក់ទង