សិស្សគេចសាលា២៣នាក់ ត្រូវបានកម្លាំងនគរបាលស្រុកស្វាយអន្ទរ ហៅមកអប់រំ និងធ្វើកិច្ចសន្យា
នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ ២០២៤ កម្លាំងអន្តរាគមន៍នៃអធិការដា្ឋននគរបាលស្រុកស្វាយអន្ទរ ខេត្តព្រៃវែងបានចុះល្បាតចល័តត្រួតពិនិត្យទីតាំងដែលមានសិស្សគេចសាលា ចំនួន៣ទីតាំង នៅក្នុងភូមិសាស្ត្រឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
ជាលទ្ធផលកម្លាំងនគរបាលបានឃាត់ខ្លួនក្មេងទំនើងដែលស្លៀកពាក់ឯកសណ្ឋានជាសិស្សហើយបានគេចសាលាមិនព្រមចូលរៀនបានចំនួន២៣នាក់ ដើម្បីយកមកអប់រំណែនាំ និងធ្វើកិច្ចសន្យា ដោយមាន ការធានាពីអាណាព្យាបាល ។
ជាមួយគ្នានោះ ក៏មានការអញ្ជើញចូលរួមសហការពីលោកគ្រូនាយកសាលា និងអាណាព្យាបាលសិស្សជាច្រើនរូបផងដែរ៕