ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញផ្សព្វផ្សាយខ្លឹមសារ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់ គណបក្សប្រជាជនកម្ពុជា នៅសង្កាត់ព្រែកកំពឹស

ឯកឧត្តម រ័ត្ន ស្រ៊ាង អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានខណ្ឌដង្កោ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ព្រែកកំពឹស នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារ នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា។

ពិធីនេះបានរៀបចំឡើងនៅបរិវេណទីស្នាក់ការ គណៈកម្មាធិការគណបក្សសង្កាត់ព្រែកកំពឹស និងមានការចូលរួមពីលោក អ៊ុយ សុន អនុប្រធានក្រុមការងារ, លោក កន សុកេន អនុប្រធានប្រចាំការគណៈកម្មាធិការគណបក្សសង្កាត់ព្រែកកំពឹស ព្រមទាំងក្រុមការងារអមដំណើរលោក លោកស្រីក្នុងជួរគណៈកម្មាធិការគណបក្សសង្កាត់ គណៈសាខាបក្សភូមិ អនុសាខាបក្សភូមិ ប្រធាន-អនុប្រធានក្រុមបក្ស ក្នុងសង្កាត់ព្រែកកំពឹស និងយុវជនភូមិ-សង្កាត់ចំនួន ១,០៣៣នាក់។

នៅក្នុងឱកាសនោះ ឯកឧត្តម រ័ត្ន ស្រ៊ាង ក៏បាននាំយកអាហារសម្រន់ និងទឹកសុទ្ធ ចូលរួមបរិភោគរួមគ្នាជាមួយសមាជិក សមាជិកាទាំងអស់ប្រកបដោយភាពស្និទ្ធស្នាល។

ឯកឧត្តម រ័ត្ន ស្រ៊ាង បានប្រគល់កុំព្យូទ័រលើតុចំនួន ០៣គ្រឿងជូនដល់សាលាវិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន ព្រែកកំពឹស ដើម្បីទុកបម្រើការងារក្នុងសាលា និងបានឧបត្ថម្ភថវិកាជូនដល់ក្រុមយុវជន និងកម្លាំងការពារសណ្តាប់ធ្នាប់ដែលបានចូលរួមក្នុងកម្មវិធីនាឱកាសនោះ ដោយម្នាក់ៗទទួលបានថវិកាចំនួន ២០,០០០រៀល៕

អត្ថបទដែលជាប់ទាក់ទង