សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ១៨ឆ្នាំ នៃជីវិតអាពាហ៍ពិពាហ៍បានកន្លងផុតទៅយ៉ាងលឿន
«១៨ឆ្នាំ នៃជីវិតអាពាហ៍ពិពាហ៍បានកន្លងផុតទៅយ៉ាងលឿន»។ នេះជាលើកឡើងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងបណ្ដាញសង្គមដែលបណ្ដាញព័ត៌មាន The Mirror News ទទួលបាន នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤នេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសូមអរគុណភរិយាជាទីស្រឡាញ់ ចំពោះ១៨ឆ្នាំ ដែលពោរពេញទៅដោយសេចក្តីស្រឡាញ់ សុភមង្គល និងភាពកក់ក្តៅនៅក្នុងគ្រួសារតូចមួយរបស់យើង។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី សូមរីករាយខួប ១៨ឆ្នាំនៃចំណងអាពាហ៍ពិពាហ៍របស់យើង (៧ មករា ២០០៦ – ៧ មករា ២០២៤)៕