សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ «បេក្ខជនជាប់និទ្ទេស A ទាំងអស់ទទួលបានលទ្ធផលល្អប្រសើរទៅបាន ដោយសារមានការចូលរួមពីតួអង្គសំខាន់ចំនួន៥»

ក្នុងពិធីសំណេះសំណាលជាមួយ បេក្ខជនជាប់និទ្ទេស A ទាំង ១៦៩១ នាក់ និង បេក្ខជននិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត ៣ ចំនួន ១៨នាក់ ស្រី ១៤នាក់ នាព្រឹកថ្ងៃទី០៩ មករា ឆ្នាំ២០២៤នេះ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានលើកឡើងថា បេក្ខជនជាប់និទ្ទេស A ទាំង១៦៩១នាក់អាចទទួលបានលទ្ធផលល្អប្រសើរនេះទៅបាន គឺដោយសារមានការចូលរួមខិតខំប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធពិសេសតួអង្គ៥សំខាន់​៖

*ទី១. សិស្សានុសិស្សខ្លួនឯងផ្ទាល់

*ទី២. ការយកចិត្តទុកដាក់បង្រៀន ពីលោកគ្រូ អ្នកគ្រូ

*ទី៣. ការជួយជ្រោមជ្រែងពីមាតាបិតា-អាណាព្យាបាលរបស់សិស្សានុសិស្ស ទាំងអស់
*ទី៤. ការយកចិត្តទុកដាក់របស់ ក្រសួងអប់រំ យុវជន និង កីឡា
*ទី៥. ការចូលរួមរបស់មហាជន រួមទាំងក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋាន ដែលបានខ្នះខ្នែងផ្តល់លទ្ធភាពបំពាក់បំប៉នសមត្ថភាព ដល់សិស្សានុសិស្សនៅមុនការប្រឡង ដើម្បីជួយក្មួយៗសិស្សានុសិស្ស ទទួលបានលទ្ធផលល្អក្នុងការសិក្សា និង ការប្រឡង ដោយជោគជ័យ រហូតទទួលបានជ័យលាភីនិទ្ទេស A នេះ

អត្ថបទដែលជាប់ទាក់ទង