ឃាត់ខ្លួនបាន២នាក់ ពាក់ព័ន្ធករណីព្រួតគ្នាប្រើហិង្សាលើកុមារលក់អណ្តើកមុខអង្គរវត្ត

សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស២នាក់ពាក់ព័ន្ធករណីព្រួតគ្នាប្រើហិង្សាលើកុមារលក់អណ្តើកមុខអង្គរវត្ត។ នេះបើតាមប្រភពពីស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤។

ស្នងការដ្ឋាននគរបាលខេត្តសៀមរាបបញ្ជាក់ថា៖ នាពេលកន្លងទៅថ្មីៗនេះ ពាក់ព័ន្ធនឹងការប្រើហិង្សារបស់បុគ្គលិកសណ្ដាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា ទៅលើកុមារដើរលក់កូនសត្វអណ្ដើកចល័ត នៅបរិវេណកសិន្ធុមុខប្រាសាទអង្គរវត្ត ករណីនេះកម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ជាបណ្តោះអាសន្ន ដើម្បីបន្តអនុវត្តនីតិវិធី។

គួរបញ្ជាក់ថា ការប្រើអំពើហិង្សាលើកុមារ ជាបទល្មើសព្រហ្មទណ្ឌ បែជាខាងអង្គភាព អាជ្ញាធរជាតិអប្សរា ត្រឹមណែនាំ ពិន័យរដ្ឋបាលធ្វើឲ្យមានការវាយប្រហារយ៉ាងខ្លាំងពី បណ្តាញសង្គម ទីបំផុត! គាំទ្រចំណាត់ការសមត្ថកិច្ច ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង