រដ្ឋមន្ត្រី ហ៊ុន ម៉ានី ជួបពិភាក្សាជាមួយប្រតិភូចិន ដឹកនាំដោយ លោក លី ស៊ូ ឡី
រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ឯកឧត្ដម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាជាមួយ ប្រតិភូចិន ដឹកនាំដោយ លោក លី ស៊ូ ឡី សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន សណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប។
កិច្ចប្រជុំនេះធ្វើឡើង បន្ទាប់ពីប្រតិភូចិន ដឹកនាំដោយ លោក លី ស៊ូ ឡី បានមកកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមពិធូបើកឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤ នៅខេត្តសៀមរាប៕