បង្ក្រាបជនសង្ស័យបានចំនួន០២នាក់ជាបន្តបន្ទាប់ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោសដោយសារការកាប់គាស់ទម្លុះទម្លាយ
ក្រុមមន្ត្រីនគរបាលខណ្ឌច្បារអំពៅបង្ក្រាបជនសង្ស័យបានចំនួន០២នាក់ជាបន្តបន្ទាប់ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោសដោយសារការកាប់គាស់ទម្លុះទម្លាយ នៅផ្ទះB៤ ភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។
តាមប្រភពថា ជនសង្ស័យទី១ ឈ្មោះ ប្រាក់ ពៅ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះB៥ ភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ ជាជនដៃដល់។ ដកហូតវត្ថុតាងបានចិញ្ចៀនប្លាទីន (ទឹក៤) ដាំត្បូងពណ៌ស ចំនួន ៥វង់ និងជនសង្ស័យទី២ ឈ្មោះ អ៊ី ផល្លា ភេទ ស្រី អាយុ ៥២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់គ្រឿងអល័ង្ការ ស្នាក់នៅផ្ទះលេខ២៩៤ ផ្លូវ ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ទទួលផលចោរកម្ម បានឃាត់ខ្លួននៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ម៉ោង១១និង០០នាទី។ វត្ថុតាងដកហូតបានចិញ្ជៀនប្លាទីន (ទឹក៣) មានដាំត្បូងពណ៌សចំនួន ៥៣វង្ស៕