រដ្ឋមន្ត្រីការពារជាតិបណ្តេញនាយទាហាន២នាក់ចេញពីក្របខណ្ឌដោយសារពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី នាយឧត្ដមសេនីយ៍ ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ បានសម្រេចលុបឈ្មោះ នាយទាហានចំនួន២រូបចេញពីក្របខណ្ឌនៃកងយោធពលខេមរភូមិន្ទ ដោយសារជាប់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន។ នេះបើតាមសេចក្តីប្រកាសសម្រេចដែលចុះនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤។
ក្នុងសេចក្តីសម្រេចនោះបានបញ្ជាក់ឱ្យដឹងថា នាយទាហាន ២រូបដែលត្រូវបណ្តេញចេញពីក្របខណ្ឌ នោះមាន វេរនារីត្រី គ្រី ដារ៉ា ជាមេបញ្ជាការរង កងកាំភ្លើងការពារអាកាសមូលដ្ឋានសមុទ្រ កងទ័ពជើងទឹក និងវេសេនីយ៍ត្រី រ៉េន ស៊ីណាត មេបញ្ជាការង មូលដ្ឋានកងរងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។
ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់ក្រសួងការពារជាតិ៖