នាំខ្លួនជនសង្ស័យជាប្ដីយកមកចាត់ការតាមផ្លូវច្បាប់ក្រោយលេបថ្នាំសម្លាប់ខ្លួនមិនបានសម្រេច បន្ទាប់ពីយកញញួរវាយសម្លាប់ប្រពន្ធនៅខណ្ឌសែនសុខ

បុរសជាប្ដីនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង៧៖១៥នាទីបានប្រើញញួរវាយក្បាលសម្លាប់ប្រពន្ធ ហើយលេបថ្នាំសត្វល្អិតធ្វើអត្តឃាតមិនសម្រេច នៅចំណុចផ្ទះលេខ៩១ ផ្លូវបេតុង ភូមិទ្រុងមាន សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យជាប្តីឈ្មោះ សួង រតនា ភេទប្រុស ជនជាតិខ្មែរ មុខរបរ បុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ TBB ទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះ៩១ ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បច្ចុប្បន្នកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បាននាំខ្លួនជនសង្ស័យជាប្តីពីមន្ទីរពេទ្យ មិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ យកមកចាត់ការតាមផ្លូវច្បាប់ ក្រោយលេបថ្នាំសម្លាប់ ខ្លួនមិនបានសម្រេច៕

អត្ថបទដែលជាប់ទាក់ទង