នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អញ្ជើញអមណើរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចូលរួមពិធីកាត់ស្រោមវិញ្ញាសាប្រឡងប្រជែងជ្រើសរើសនិស្សិតអាហារូបករណ៍ នៅបណ្ឌិត្យសភានគរបាលកម្ពុជា
ឯកឧត្តម នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ និង ហិរញ្ញវត្ថុ និងជាប្រធានសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤នេះ បានអមដំណើរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញចូលរួមពិធីកាត់ស្រោមវិញ្ញាសាប្រឡងប្រជែងជ្រើសរើសនិស្សិតអាហារូបករណ៍ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនយោបាយ ជំនាន់ទី១៥ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។
គួរជម្រាបជូនថានឯកឧត្តម នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ ក៏បានបន្តអមដំណើរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធនានា នៃបណ្ឌិត្យសភានគរបាលកម្ពុជា។
ទន្ទឹមនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានអញ្ជើញបន្តចុះត្រួតពិនិត្យអគារទទួលភ្ញៀវជាតិ និង អន្តរជាតិ និងសម្រាប់ការស្នាក់នៅរបស់សិក្ខាកាមជាថ្នាក់ដឹកនាំនគរបាលជាតិ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ និង លោកជំទាវផងដែរ ដែលស្ថិតនៅក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាលផងដែរ៕