បង្ក្រាបបានបង្គាចាក់ចាហួយ ១៦០គីឡូក្រាម
មន្ត្រីស៊ើបអង្កេត អធិការកិច្ចម្ហូបអាហារនៃសាខា ក.ប.ប. រាជធានីភ្នំពេញនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤បានចុះត្រួតពិនិត្យទីតាំង ស្តុកទុក និងចែកចាយផលិតផលគ្រឿងសមុទ្រ មាន់ខ្មៅបង្កក ព្រុយត្រីសាលម៉ុន មួយទីតាំង ដែលយកមករក្សាទុក ក្នុងទូរបង្កក សម្រាប់ផ្គត់ផ្គង់តាមតម្រូវការទីផ្សារ និងចុងភៅការជាដើមនៅខណ្ឌច្បារអំពៅ។
បើយោងតាមលទ្ធផលទទួលបានពីមន្ត្រីជំនាញ បានបញ្ជូនគំរូសំណាកមួយចំនួន ទៅមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីវិភាគពីកំរិតហានិភ័យនៃផលិតផលទាំងនោះ។ ជាមួយនោះ មន្ត្រីជំនាញបានរកឃើញ «បង្គាស្រស់» មានចាក់សារធាតុចាហួយ ចំនួន៤កេស ស្មើនឹង១៦០ គីឡូក្រាម
គួរបញ្ជាក់ថា បង្គាទាំងនោះត្រូវបានមន្ត្រីជំនាញដកហូត និងយកទៅបំផ្លាញចោលនៅទីលានចាក់សម្រាមខណ្ឌដង្កោ ក្រោយបញ្ចប់បេសកកម្មភ្លាមៗ៕