ក្រុមប៉ូលិសស្រុកថ្មគោលបង្រ្កាបឃាត់ខ្លួនយុវជនញៀនថ្នាំបាន៩នាក់
ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាម៉ឺន និងគោកឃ្មុំ នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល ដឹកនាំដោយលោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង កាលពីវេលាម៉ោង១៩៖២០នាទី ទី២០ ខែមករា ឆ្នាំ២០២៤ នៅចំណុចក្រុមទី១៥ ភូមិក្រសាំង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០៩នាក់៖ ១.ឈ្មោះ រិន វាសនា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិក្រសាំង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។ ២.ឈ្មោះ ទឹម ធីត ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិថ្មី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។ ៣.ឈ្មោះ បឿន កុលាប ភេទស្រី អាយុ១៦ រស់នៅភូមិ អង់ជើង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។ ៤.ឈ្មោះ ផា ផុន ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិអង់ត្បូង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង (ម្ចាស់ថ្នាំ)។ ៥.ឈ្មោះ សេន វិសូ ភេទប្រុសអាយុ១៩ឆ្នាំ នៅភូមិថ្មី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង (ម្ចាស់កាំបិត) ។ ៦.ឈ្មោះ ទឹម ពេជ្រ ភេទប្រុស អាយុ២១ឆ្នាំ ភូមិថ្មី ឃុំតាម៉ីន ស្រុកថ្មគោល ខេត្តបាត់ដំបង(រួមដំណើ)។ ៧.ឈ្មោះ យី សិផាន់ ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិប៉ោយយង់ ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង (ម្ចាស់កាំបិត)។ ៨.ឈ្មោះ អាត សាវឿន ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិអង់ជើង ឃុំតាម៉ឺនស្រុកថ្មគោល ខេត្តបាត់ដំបង (ម្ចាស់កាំបិត)។ ៩.ឈ្មោះ ឌី វរះយុទ្ធ ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិប៉ោយយង់ ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង (រួមដំណើ)។
វត្ថុតាងចាប់យកបានរួមមាន ៖ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន០១ថង់, ទូរស័ព្ទដៃចំនួន០៧គ្រឿង, -កាំបិតសាំម៉ារៃចំនួន០៣ដើម,ការបូបស្ពាយ ០១ពណ៍ក្រហម។
បច្ចុប្បន្នកម្លាំងអធិការដ្ឋាននគរបាលស្រុកថ្មគោលកំពុងកសាងសំណុំរឿងបញ្ជូនទៅ ការិយាល័យជំនាញខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធី៕