ឯកឧត្តម ជិន ម៉ាលីន អញ្ជើញដឹកនាំកិច្ចប្រជុំរបស់ក្រុមការងារព័ត៌មាន និងទំនាក់ទំនងសាធារណៈដោយផ្ដោតលើរបៀបវារៈចំនួន៤
រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ឯកឧត្តម ជិន ម៉ាលីន នារសៀល ថ្ងៃចន្ទ ទី២២ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារព័ត៌មាន និងទំនាក់ទំនងសាធារណៈ នៅទីស្តីការក្រសួងយុត្តិធម៌ ដោយមានការចូលរួមពី ឯកឧត្តម សេង ឌីណា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងសមាជិកក្រុមការងារព័ត៌មាន និងទំនាក់ទំនងសាធារណៈ។
ក្នុងដំណើរការនៃកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ក៏បានពិភាក្សាលើរបៀបវារៈមួយចំនួនដូចខាងក្រោម៖
១-ត្រួតពិនិត្យនិងវាយតម្លៃលើវឌ្ឃនភាពការងាររបស់ក្រុមការងារព័ត៌មាន និងទំនាក់ទំនងសាធារណៈ
២- ត្រួតពិនិត្យលើផែនការយុទ្ធសាស្រ្ត និងផែនការថវិការបស់ក្រុមការងារព័ត៌មាន និងទំនាក់ទំនងសាធារណៈ
៣- ត្រួតពិនិត្យលើយន្តការនៃការអនុវត្តការងាររបស់ក្រុមការងារព័ត៌មាន និងទំនាក់ទំនងសាធារណៈ
៤- ត្រួតពិនិត្យការរៀបចំសិក្ខាសាលាស្ដីពី “ប្រសិទ្ធភាពនៃកិច្ចការនាំពាក្យ ព័ត៌មាន និងសាធារណមតិ” សម្រាប់អ្នកនាំពាក្យ និងមន្ត្រីព័ត៌មាន នៃក្រសួងយុត្តិធម៌ និងសាលាជម្រះក្ដី៕