ឧត្តមសេនីយ៍ឯក ហោ សំអាត ជំរុញដល់ថ្នាក់ដឹកនាំ​ និងក្រុមការងារទាំងអស់ត្រូវបន្តពិនិត្យ​ ពង្រឹង​ និងកែសម្រួលនូវរាល់ចំនុចខ្វះខាតក្នុងការអនុវត្តន៍គម្រោងទាំងអស់ប្រកបដោយប្រសិទ្ធភាព​

 

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នារសៀលថ្ងៃចន្ទ ទី២២​ ខែមករា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារទូទៅ និងគម្រោងបច្ចេកវិទ្យាឌីជីថលសំខាន់ៗ ដែលមានការអញ្ជើញចូលរួមដោយ ឯកឧត្តមអគ្គនាយករងទទួលបន្ទុក ប្រធាននាយកដ្ឋានពាក់ព័ន្ធលើគម្រោងបច្ចេកវិទ្យាឌីជីថលផងដែរ​ និងមន្រ្តីជំនាញបច្ចេកទេសជាច្រេីនរូបទៀតផងដែរ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត បានមានប្រសាសន៍ស្វាគមន៍ និងថ្លែងអំណរគុណ​ ព្រមទាំងកោតសរសេីរដល់ ឯកឧត្តមអគ្គនាយករង លោកប្រធាននាយកដ្ឋាន​ និងមន្រ្តីជំនាញទាំងអស់ដែលបានចូលរួមអនុវត្ត​ និងជំរុញវឌ្ឍនភាពការងារទូទៅរបស់អគ្គនាយកដ្ឋាន និងគម្រោង​បច្ចេកវិទ្យាឌីជីថលសំខាន់ៗ​ ដែលគ្រោងនឹងដាក់អោយប្រេីប្រាស់នាពេលខាងមុខ។ ឯកឧត្តមអគ្គនាយក បានមានប្រសាសន៍​បន្ថែមថា គ្រប់នាយកដ្ឋានទាំងអស់ត្រូវបន្តពង្រឹងលំហូរការងារអោយបានច្បាស់​លាស់ និងអោយកាន់តែមានប្រសិទ្ធភាព​ ដើម្បីជាភាពងាយស្រួល​សម្រាប់ការអនុវត្តបន្តទៅថ្ងៃអនាគត។

ជាមួយគ្នានោះ​ ឯកឧត្តមអគ្គនាយក ក៏បានជំរុញដល់ថ្នាក់ដឹកនាំ​ និងក្រុមការងារទាំងអស់ត្រូវបន្តពិនិត្យ​ ពង្រឹង​ និងកែសម្រួលនូវរាល់ចំនុចខ្វះខាតក្នុងការអនុវត្តន៍គម្រោងទាំងអស់ប្រកបដោយប្រសិទ្ធភាព​ និងភាពទទួលខុសត្រូវខ្ពស់ឱ្យបានរួចរាល់តាមផែនការដែលបានដាក់ចេញ​ ដើម្បីធ្វេីយ៉ាងណាអោយឆ្លើយតបទៅនឹងផែនការយុទ្ធសាស្រ្តទាន់ពេលវេលាស្របតាមផែនការ​ និងស្របតាមការរំពឹងទុករបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃផងដែរ៕

អត្ថបទដែលជាប់ទាក់ទង