ឯកឧត្តម ជិន ម៉ាលីន អញ្ជើញដឹកនាំប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំ រដ្ឋមន្ត្រីច្បាប់អាស៊ាន លើកទី១២ (12th ALAWMM) តាមប្រព័ន្ធអនឡាញ
តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ នាថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០២៤នេះ បានដឹកនាំប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីច្បាប់អាស៊ាន លើកទី១២ (12th ALAWMM)។
កិច្ចប្រជុំនេះ ក៏មានការចូលរួមដោយប្រតិភូកម្ពុជារួមមាន៖ ឯកឧត្តម នាក់ សើគីរីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌, ឯកឧត្តម ឃ្លោក ដារ៉ា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌, លោក អ៊ុង រដ្ឋសូរិន ប្រធាននាយកដ្ឋានកិច្ចការច្បាប់ និងកិច្ចសហប្រតិបត្តិការអាស៊ាន និងមន្ត្រីទទួលបន្ទុកនៃក្រសួងយុត្តិធម៌។
គួរជម្រាបជូនថា កិច្ចប្រជុំធ្វើឡើងតាមបបរព័ន្ធអនឡាញ និងបានពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈ និងឯកសារ ដូចខាងក្រោម៖
*ទី១. របាយការណ៍កិច្ចប្រជុំឧត្តមមន្ត្រីច្បាប់ លើកទី២១ (21st ASLOM)
*ទី២. របាយការណ៍កិច្ចប្រជុំឧត្តមមន្ត្រីច្បាប់ លើកទី២២ (22nd ASLOM)
*ទី៣. សេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំរដ្ឋមន្រ្តីច្បាប់អាស៊ាន លើកទី១២ (12nd ALAWMM)៕