ផ្តន្ទាទោសជនជាប់ចោទ៥នាក់ដាក់ពន្ធនាគារ​​៣០ឆ្នាំ និងពិន័យជាប្រាក់៦០លានរៀល ចូលជាថវិកាជាតិពីបទល្មើស​រក្សាទុក ដឹកជញ្ជូន និងជួញដុរដោយខុសច្បាប់នូវសារធាតុញៀន​

​អ្នក​នាំពាក្យ​សាលាដំបូងខេត្តកំពង់ស្ពឺចេញសេចក្តីប្រកាស​ព័ត៌មាន​ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤បានបញ្ជាក់ថា ករណីសំណុំរឿងព្រហ្មទណ្ឌលេខ៣៨ ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ដែលមានជនជាប់ចោទចំនួន០៥នាក់ ត្រូវបានក្រុមប្រឹក្សាជំនុំជម្រះចោទប្រកាន់ពីបទល្មើស​រក្សាទុក ដឹកជញ្ជូន និងជួញដុរដោយខុសច្បាប់នូវសារធាតុញៀន​ ប្រព្រឹត្តនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ នេះបើតាមចេញសេចក្តីប្រកាស​ព័ត៌មាន​របស់អ្នក​នាំពាក្យ​សាលាដំបូងខេត្តកំពង់ស្ពឺដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤នេះ។

នៅក្នុងសេចក្តីប្រកាស​ព័ត៌មានបានបញ្ជាក់ថា ​ក្រុមប្រឹក្សាជំនុំជម្រះ​ ផ្តន្ទាទោសជនជាប់ចោទចំនួន០៥នាក់ដាក់ពន្ធនាគារ​​ ៣០ឆ្នាំ និងពិន័យជាប្រាក់ ៦០លានរៀល ចូលជាថវិកាជាតិ៖

១-ឈ្មោះ ស្រី គឹមលួ ភេទប្រុស
២-ឈ្មោះ ឃឹម សុភក្រ ភេទប្រុស
៣-ឈ្មោះ បន បៀង ហៅម៉ី ភេទប្រុស
៤-ឈ្មោះ ផាន កំសត់ ភេទប្រុស
៥-ឈ្មោះ ជា រ៉ុង ភេទប្រុស៕

អត្ថបទដែលជាប់ទាក់ទង