ពូជនរងគ្រោះថ្លែងអំណរគុណសាលាដំបូងខេត្តសៀមរាបដែលបានជួយសម្របសម្រួល​ផ្តល់​សំណងជំងឺចិត្តជូនក្មួយរបស់គាតរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍

លោក អៀម សុធា ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ភោគ ឡាយ ត្រូវជាពូបង្កើតរបស់ជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ ឈ្មោះ ភុំ កុលាប បានសូមថ្លែងអំណរគុណដល់សាលាដំបូងខេត្តសៀមរាប ដែលបានសម្របសម្រួល​ផ្តល់​សំណងជំងឺចិត្តជូនភាគីរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍មួយដែលបានកើតឡើងកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅមុខសណ្ឋាគារហូរវើដ ភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប ​ខេត្តសៀមរាប។

ប្រភពបានឲ្យដឹងថា ភាគីទាំងពីរបានព្រមស្តាប់ហេតុផល និងទទួលយកការសម្រុះសម្រួលរបស់​ចៅក្រម ហើយទទួលបានសំណង ភាពយុត្តិធម៌ និង​មាន​ការ​ស្ងប់ចិត្ត​ពីភាគី។ 

ភាគីខាងលើ បានថ្លែងអំណរគុណយ៉ាងខ្លាំងជូនចំពោះសាលាដំបូងខេត្តសៀមរាប និងថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ ជួបតែសេចក្តីសុខ សេចក្តីចម្រើន និង​សម្រេច​គ្រប់​កិច្ចការងារ​ទាំងអស់។

គួរបញ្ជាក់ផងដែរថា ការពន្លឿនដោះស្រាយរកយុត្តិធម៌ជូនគូភាគីក្នុងករណីបទល្មើសចរាចរណ៍ គឺជារឿងអាទិភាពមួយនៅក្នុងដំណើរការនៃការអនុវត្តយុទ្ធនាការដែលបានដាក់ចេញដោយក្រសួងយុត្តិធម៌៕

អត្ថបទដែលជាប់ទាក់ទង