ឯកឧត្តម គីម រិទ្ធី បញ្ជាកម្លាំងសមត្ថុកិច្ចចុះស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនជាតិចិន៨នាក់ពាក់ព័ន្ធការលួចឆ្លងដែនចូលដោយខុសច្បាប់

ក្រោមការបញ្ជាផ្ទាល់របស់ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត និងជាប្រធានគណៈបញ្ជការឯកភាពខេត្តព្រះវិហារ កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ១០៥នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ បានចុះស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនជាតិចិនចំនួន០៨នាក់ ពីបទ «លួចឆ្លងដែនចូលដោយខុសច្បាប់» នៅត្រង់ចំណុចមាត់ទន្លេ ស្ថិតក្នុងភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ នៅត្រង់ចំណុចមាត់ទន្លេ ស្ថិតក្នុងភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ។

យោងតាមចម្លើយ ជនជាតិចិនខាងលើ បានលួចឆ្លងដែនចូលមកប្រទេសកម្ពុជា តាមព្រំដែនទឹកប្រទេសឡាវ-កម្ពុជា ដោយប្រើប្រាស់មធ្យោបាយទូក ដើម្បីស្វែងរកការងារធ្វើនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ មុនចូលមកប្រទេសកម្ពុជា ជនជាតិចិនខាងលើបានស្នាក់នៅនិងធ្វើការងារនៅប្រទេសឡាវ។ ក្នុងការទាក់ទងចូលមកប្រទេសកម្ពុជាតាមរយៈប្រព័ន្ធបណ្ដាញសង្គម និងតាមរយៈការណែនាំរបស់មិត្តភក្កិជាជនជាតិចិនដែលស្នាក់នៅប្រទេសឡាវជាមួយគ្នា ជាអ្នករៀបចំមធ្យោបាយធ្វើដំណើរពីព្រំដែនប្រទេសឡាវរហូតដល់គោលដៅដែលត្រូវធ្វើការនៅប្រទេសទេសកម្ពុជា សម្រាប់ការចំណាយគឺដល់គោលដៅទើបទូទាត់ជាមួយអ្នកដែលរៀបចំអោយ។

បច្ចុប្បន្ន​ ​ជនជាតិចិនទាំង០៨នាក់ខាងលេី​ បាននាំខ្លួនមក​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះវិហារ​ ដេីម្បី​សាកសួរ​និងកសាង​សំណុំរឿង​ ដេីម្បី​បន្ត​នីតិវិធី​ច្បាប់​៕

អត្ថបទដែលជាប់ទាក់ទង