សមត្ថកិច្ចចាប់បានសាច់បង្កកចំនួន៤កុងតឺន័រនៅខេត្តស្វាយរៀង

សមត្ថកិច្ចចាប់បានសាច់បង្កកចំនួន៤កុងទឺន័រនៅតាមផ្លូវ ស្ថិតក្នុងសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ តាមបទបញ្ជារបស់ព្រះរាជអាជ្ញា ខេត្តស្វាយរៀង។ ករណីឃាត់បាននេះ ដោយមានការសហការ ជាមួយមន្ត្រីសាខាគយនិងរដ្ឋាករ ខេត្តស្វាយរៀង។

បើតាមប្រភពព័ត៌មានថា ករណីឃាត់រថយន្តកុងតឺន័រ ដឹកសាច់បង្កកចំនួន៤កុងតឺន័រនេះ បានធ្វើឡើង នៅក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង ហើយបើរកឃើញថា ជាករណីលួចនាំចូលខុសច្បាប់ និងផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋនោះ និងមានវិធានការចាត់ការ តាមផ្លូវច្បាប់។

ប្រភពបន្តថា សាច់បង្កកចំនួន៤កុងតឺន័រនេះ បាននាំចូលមកតាមច្រកព្រំដែន ហើយបានបើកបរតាមផ្លូវវាង ចូលមកស្រុករមាសហែក ត្រូវបានមន្ត្រីជំនាញឃាត់ទុក ក្រោមការសម្របសម្រួល ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង។

ប្រភពព័ត៌មានបានឲ្យដឹងថា ពាក់ព័ន្ធករណីខាងលើនេះមន្ត្រីជំនាញ ក.ប.ប ខេត្តស្វាយរៀង មិនបានបង្ហាញពីលទ្ធផលការឃាត់ និងពិនិត្យជាក់ស្ដែងទៅលើកុងតឺន័រ ដែលផ្ទុកសាច់បង្កកទាំង៤នេះទេ៕

អត្ថបទដែលជាប់ទាក់ទង