លោក ចេង ឌីណា៖ យើងរួមទាំងអស់គ្នា ដើម្បីសោភ័ណ្ឌភាពទេសភាពស្អាតក្នុងសហគមន៍យើង

អភិបាលស្រុកខ្សាច់កណ្ដាល លោក ចេង ឌីណា បានលើកឡើងនៅលើទំព័រហ្វេសប៊ុកនាថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤នេះថា «យើងរួមទាំងអស់គ្នា ដើម្បីសោភ័ណ្ឌភាពទេសភាពស្អាតក្នុងសហគមន៍យើង»

លោក ចេង ឌីណា បានបន្តថា ជារៀងរាល់សប្តាហ៍ ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការក្រោមឱវាទ ក្រុមប្រឹក្សាឃុំ និងមណ្ឌលសុខភាពឃុំ នៃរដ្ឋបាលស្រុកខ្សាច់កណ្តាល បានចុះធ្វើការសំអាតបរិស្ថាននៅបរិវេនសាលាស្រុក តាមអមសង្ខាងផ្លូវជាតិលេខ៨ តាមផ្លូវ70B និងនៅរង្វង់មូល និងស្ពានព្រែកតាមាក់ ដើម្បីសោភ័ណ្ឌភាព និងអនាម័យស្អាត៕

អត្ថបទដែលជាប់ទាក់ទង