តំណាងអយ្យការសាលាដំបូងខេត្តបន្ទាយមានជ័យចោទប្រកាន់ជនសង្ស័យ​​ជាជនជាតិថៃ៣នាក់ ពី​​បទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

បើតាមសេចក្តីប្រកាស​ព័ត៌មាន​របស់​អ្នក​នាំពាក្យ​សាលាដំបូងខេត្តបន្ទាយមានជ័យ ចុះថ្ងៃទី០១​ ខែកុម្ភៈ​ ឆ្នាំ២០២៤ ករណី​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឱ្យស៊ើបសួរលេខ ២៤៨ ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤  មាន​ជនសង្ស័យ​​ចំនួន ៣នាក់ ជនជាតិថៃ​ត្រូវបាន​តំណាងអយ្យការចោទប្រកាន់ពី​​បទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ អំឡុងខែមករា ឆ្នាំ២០២៤។ នេះបើតាមសេចក្តីប្រកាស​ព័ត៌មាន​របស់​អ្នក​នាំពាក្យ​សាលាដំបូងខេត្តបន្ទាយមានជ័យដែលបណ្ដាញសារព័ត៌មាន The  Mirror News នៅថ្ងៃទី០១​ ខែកុម្ភៈ​ ឆ្នាំ២០២៤នេះ។

តំណាង​អយ្យការ​ដក​ហូត​បាន​វត្ថុតាង​មួយ​ចំនួន​ដូចជា​ គ្រឿងញៀនប្រភេទ ម្សៅក្រាមសរថ្លា (K) ទម្ងន់ ១៤,៤៥ក្រាម ម្សៅំត់សថ្លា (K) ទម្ងន់​៤៨១,៨១ក្រាម ថ្នាំ​កញ្ចប់​ចម្រុះពណ៌ជា​ច្រើន​ និងទ្រព្យសម្បត្តិ សម្ភារៈមួយចំនួន។

បើតាមអ្នក​នាំពាក្យ​សាលាដំបូងខេត្តបន្ទាយមានជ័យបានឲ្យដឹងទៀតថា តាមរយៈតាម​ដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ របស់​តំណាង​អយ្យការ ជនសង្ស័យទាំង៣នាក់ ជនជាតិថៃ​ត្រូវបាន​ចោទប្រកាន់​ពីបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន តាមមាត្រា៤០ និងមាត្រា៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន៕

អត្ថបទដែលជាប់ទាក់ទង