រដ្ឋមន្ត្រីសុខាភិបាល ឈាង រ៉ា ទទួលគ្រឿងឥស្សរិយយសខ្ពស់បំផុតពីប្រទេសបារាំង
ឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជាទទួលគ្រឿងឥស្សរិយយសខ្ពស់បំផុតពីប្រទេសបារាំងដែលជាគ្រឿងឥស្សរិយយសដ៏ឧត្តុង្គឧត្តមជាងគេបំផុតរបស់ប្រទេសបារាំង ដែលត្រូវបានបង្កើតឡើង ដោយព្រះចៅ ណាប៉ូឡេអុង បូណាប៉ាត កាលពីឆ្នាំ១៨០២។
ពិធីបំពាក់គ្រឿងឥស្សរិយយសឡា ឡេស្យុង ដោនើរ ថ្នាក់អស្សឫទ្ធិ ខាងលើនេះបានធ្វើឡើងកាលពីរាត្រីថ្ងៃទី០១ ខែកម្ភៈ ឆ្នាំ២០២៤ នៅស្ថានទួតបារាំងប្រចាំនៅកម្ពុជាក្រោមការបំពាក់ដោយផ្ទាល់ពីឯកឧត្ដម ហ្សាក់ ប៉ីឡេ (Jacques Pellet) ឯកអគ្គរដ្ឋទូតបារាំង ប្រចាំនៅកម្ពុជាក្នុងនាមឯកឧត្ដមប្រធានាធិបតី នៃសាធារណរដ្ឋបារាំង ឯកឧត្ដម ហ្សាក់ ប៉ីឡេ (Jacques Pellet)៕