សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រិត្យបញ្ចប់មុខតំណែងនាយនគរបាល៩រូប

នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញអនុក្រឹត្យបញ្ចប់មុខតំណែងនាយនគរបាលចំនួន ៩រូប នៅនាយកដ្ឋានបុគ្គលិក និងបណ្ឌិត្យសភានគរបាលកម្ពុជា។នេះបើយោងតាមអនុក្រឹត្យដែលបណ្តាញព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

គួរបញ្ជាក់ថា ចំពោះការបញ្ចប់មុខតំណែងអនុប្រធាននាយកដ្ឋានបុគ្គលិក ដែលមានឋានៈ និងបុព្វសិទ្ធិស្មើ ប្រធាននាយកដ្ឋានចំនួន៥រូប ដូចមានរាយនាមខាងក្រោម៖

*ទី១-លោកស្រីឧត្តមសេនីយ៍ឯក លឹម សុវណ្ណា អត្តលេខ ០៤៤៥៦
*
ទី២- លោកឧត្តមសេនីយ៍ឯក កៅ មួយឃាង អត្តលេខ ០៤៥៤៦
*ទី៣- លោកឧត្តមសេនីយ៍ឯក ហាច ចាន់សិទ្ធី អត្តលេខ ០៦៦៧៨
៤

*ទី៤- លោកឧត្តមសេនីយ៍ឯក កៅ កេសរៈ អត្តលេខ ៣៩១០០

*
ទី៥- លោកស្រីវរសេនីយ៍ឯក ចូវ ណាថេន អត្តលេខ ៧១៩៤៣។

តាមរយៈអនុក្រឹត្យដដែលក៏បានបញ្ចប់មុខតំណែងនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ និងនាយនគរបាលជាន់ខ្ពស់ នៃបណ្ឌិត្យសភានគរបាលកម្ពុជា ចំនួន៤រូប ដូចមានរាយនាមខាងក្រោម៖

*ទី១- លោកឧត្តមសេនីយ៍ត្រី យី ភារ៉ា អត្តលេខ ៧៦៩០៩ ពីគ្រូនគរបាលជាតិឧត្តមកម្រិត២ ថ្នាក់លេខ១ ដែលមានឋានៈស្មើ អគ្គនាយករង

*
ទី២- លោកឧត្តមសេនីយ៍ទោ បឿ លំអង អត្តលេខ ៦៤១៨២ ពីនាយកវិទ្យាស្ថានព័ត៌មានវិទ្យា និងភាសាបរទេស

*ទី៣- លោកវរសេនីយ៍ឯក នូ ផារ៉ាត់ អត្តលេខ ៧៦៩០៤ ពីគ្រូនគរបាលជាតិឧត្តម កម្រិត២ ថ្នាក់លេខ២ ដែលមានឋានៈស្មើ ប្រធាននាយកដ្ឋាន
៤-លោកស្រីវរសេនីយ៍ទោ ទេព និមល អត្តលេខ ៥៩៨០៣ ពីគ្រូនគរបាលជាតិឧត្តម កម្រិត២ ថ្នាក់លេខ២ ដែលមានឋានៈស្មើ ប្រធាននាយកដ្ឋាន៕

អត្ថបទដែលជាប់ទាក់ទង