សាលាឧទ្ធរណ៍ភ្នំពេញដាក់ចេញគោលការណ៍សំខាន់ៗ ដល់អនុប្រធានសាលាឧទ្ធរណ៍ ចៅក្រម ក្រឡាបញ្ជីទាំងអស់ ឱ្យខិតខំព្យាយាមជំរុញ នឹងពន្លឿនដោះស្រាយរឿងក្តីឲ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព
សាលាឧទ្ធរណ៍ភ្នំពេញបានដាក់ចេញគោលការណ៍សំខាន់ៗ ជូនដល់អនុប្រធានសាលាឧទ្ធរណ៍ ចៅក្រម ក្រឡាបញ្ជីទាំងអស់ ឱ្យខិតខំព្យាយាមជំរុញ នឹងពន្លឿនដោះស្រាយរឿងក្តីនៅក្នុងសាលាឧទ្ធរណ៍ឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធនាការរបស់ក្រសួងយុត្តិធម៌ ស្របតាមសា្មរតីយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលមានចំនួន ០៥ ចំណុច សម្រាប់អនុវត្ត ក្នុងគោលដៅកំណត់កាលបរិច្ឆេទជំនុំជម្រះឱ្យបានឆាប់រហ័ស និងជំនុំជម្រះឱ្យបានឆាប់រហ័សលើសំណុំរឿង ដែលមានបណ្តឹងសុំពន្លឿនតាមរយៈក្រុមការងារយុទ្ធនាការ។
សាលាឧទ្ធរណ៍ភ្នំពេញប្តេជ្ញាថាអនុវត្តតាមការណែនាំនេះឱ្យបានល្អប្រសើរ លើកកម្ពស់ការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាពប្រកបដោយស្មារតីទទួលខុសត្រូវ។
សូមបញ្ជាក់ថា ចំពោះបងប្អូនសាធារណជនដែលយល់ឃើញថា ពាក្យបណ្តឹងរបស់ខ្លួននៅតុលាការមានចំណាត់ការយឺតយ៉ាវ សូមទំនាក់ទំនងមកកាន់ក្រុមការងារទទួលពាក្យបណ្តឹងនៃក្រសួងយុត្តិធម៌ តាមរយៈទូរស័ព្ទលេខ 099 444 181 ៕