ប៉ូលិសមហាផ្ទៃបង្ក្រាបបានមុខសញ្ញាឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ​

លោកឧត្តមសេនីយ៍ត្រី​ ប៊ុត​ វណ្ណារដ្ឋ​ អនុប្រធាននាយកដ្ឋានទទួលផែន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ចុះធ្វេីការស្រាវជ្រាវនឹងបេីក​ការ​ស៊េីបអង្កេត​កំណត់មុខ​សញ្ញាតាមរយៈកាមេរ៉ាសុវត្ថិភាព។ លុះនៅវេលាម៉ោង១២៖៥៥នាទី​ត្រង់ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ចំណុច​ផ្លូវប៉េតុង ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ បានធ្វេីឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់​ នឹងបន្តឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ទៀត​ នៅវេលាម៉ោង១៤៖០៥នាទីថ្ងៃដដែល​ នៅចំណុចផ្លូវប៉េតុងធំ​ ក្នុងបុរីផុនស៊ុយ​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​ រួមមាន៖ ១-ឈ្មោះ​ ​សាយ​ មេសា ភេទប្រុស​ អាយុ១៧ឆ្នាំ​ ជនជាតិខ្មែរ​ ជាអ្នកបេីក។២-ឈ្មោះ​ ពៅ​ សុខហេង ភេទប្រុស​ អាយុ១៩ឆ្នាំ​ ជនជាតិខ្មែរ​ ជាជនដៃដល់។
៣-ឈ្មោះ​ សាន​ សុងរ៉ាយុក ភេទប្រុស​ អាយុ១៧ឆ្នាំ​ ជនជាតិខ្មែរ​ ជាអ្នកបិទគូទ។ ៤-ឈ្មោះ​ រ៉ុម​ ណារិ ភេទប្រុស​ អាយុ១៦ឆ្នាំ​ ជនជាតិខ្មែរ​ ជាអ្នកគូទ។

ប្រភពបានឲ្យដឹងទៀតថា ក្រុមទាំងនេះបានធ្លាប់ធ្វេីសកម្មភាព នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង០៩៖៤០នាទី​ ដោយឆក់ទូរស័ព្ទដៃពីនារីរងគ្រោះកំពុងជិះម៉ូតូស្តុបពីម្នាក់ឯងបានសំរេចនៅចំណុច​ផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ចំពោះសម្ភារះដកហូតបាន រួមមាន៖ ១-ម៉ូតូម៉ាក​ ហុងដាឌ្រីម ពណ៌ខ្មៅ​​ ពាក់ស្លាកលេខ​ ភ្នំពេញ​1KN-2584 ជារបស់ជនសង្ស័យ។ និង២.-ម៉ូតូម៉ាក​ ស៊ុយស៊ូគីនិច ពណ៌ស​ ពាក់ស្លាកលេខ​ កំពង់ធំ​1M-1078 ជារបស់ជនសង្ស័យ។

បច្ចុប្បន្នជនសង្ស័យនឹងវត្ថុតាងខាងលេី​ការិយាល័យកំពុង​កសាងសំណុំរឿង បញ្ជូន​ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង