លោក សៀក មុន្នី អភិបាលស្រុកអូររាំងចាត់ក្រុមការងារចុះទៅសិក្សាឡើងវិញពាក់ព័ន្ធវិវាទដីធ្លីរវាងលោកស្រី ឈួន សុខា និងលោក ហ៊ាង វណ្ឌី នៅឃុំដាក់ដាំ

លោក សៀក មុន្នី អភិបាល នៃគណៈអភិបាលស្រុកអូររាំង នាព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំសម្របសម្រួលដោះស្រាយវិវាទដីធ្លីមួយកន្លែងរវាងលោកស្រី ឈួន សុខា និងលោក ហ៊ាង វណ្ឌី ស្ថិតនៅភូមិពូត្រែង ឃុំដាក់ដាំ ស្រុកអូររាំង។

តាមការបញ្ជាក់ ជាលទ្ធផល លោកស្រី ឈួន សុខា ពុំមានឯកសា លិខិតផ្ទេសិទ្ធិ ឬលិខិតតំណាងម្ចាស់ដីនៅចំណុចដីដែលពាក់ព័ន្ធចំនួន៨០ហិកតានោះទេ។

ប៉ុន្តែទាក់ទិនករណីខាងលើនេះ លោក សៀក មុន្នី អភិបាលស្រុកអូររាំងបានចាត់ឲ្យក្រុមការងារចុះទៅសិក្សាឡើងវិញផងដែរ៕

 

 

អត្ថបទដែលជាប់ទាក់ទង