គណៈកម្មការដឹកនាំ និងអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការបានចុះអនុវត្តការងារនៅសាលាដំបូងខេត្តកំពង់ឆ្នាំង

គណៈកម្មការដឹកនាំនិងអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានចុះអនុវត្តការងារនៅសាលាដំបូងខេត្តកំពង់ឆ្នាំង ដែលក្នុងនោះ មានការចូលរួមពីសមាជិកក្រុមការងារ, ឯកឧត្ដមប្រធានសាលាដំបូង, ឯកឧត្ដមព្រះរាជអាជ្ញា ព្រមទាំងលោក លោកស្រី ចៅក្រម ព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងប្រធាន អនុប្រធានលេខាធិការដ្ឋាន និងប្រធានការិយាល័យពាក់ព័ន្ធ។

ក្នុងជំនួបនេះផងដែរ, គណៈកម្មការដឹកនាំ និងអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ បានស្នើសុំសាលាដំបូងខេត្តកំពង់ឆ្នាំងឱ្យផ្តល់ជូននូវស្ថិតិសំណុំរឿងដែលនៅសល់កំពុងចាត់ការទាំងអស់ រួមមានសំណុំរឿងរដ្ឋប្បវេណី និងព្រហ្មទណ្ឌ ជាពិសេសគឺការណែនាំអំពីការបំពេញនូវទម្រង់របាយការណ៍រួមដើម្បីធ្វើរបាយការណ៍មកគណៈកម្មការវិញ។

ម្យ៉ាងវិញទៀត គណៈកម្មការដឹកនាំ និងអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ បានស្នើសុំផងដែរ នូវផែនការសកម្មភាពត្រីមាស ប្រចាំឆ្នាំ២០២៤ និង២០២៥ ព្រមទាំងផែនការចំណាត់ការរឿងក្តីរបស់ចៅក្រម និងព្រះរាជអាជ្ញា, បញ្ជីវត្តមានមន្ត្រីតុលាការប្រចាំថ្ងៃ និងរបាយការណ៍សំណុំរឿងអាទិភាពដូចជាគ្រឿងញៀន ចរាចរណ៍ និងអត្រានុកូលដ្ឋាន ជាដើម ដើម្បីគណៈកម្មការ មានលទ្ធភាពក្នុងការរៀបចំរបាយការណ៍រួមដាក់ជូនគណៈបញ្ជាការនៃយុទ្ធនាការ៕

 

អត្ថបទដែលជាប់ទាក់ទង