សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ មានជនអនាមឹកបានបង្កេីតគណនីតេលេក្រាមក្លែងក្លាយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ហេីយបានបោកប្រាស់ និងមានគោលបំណងទុច្ចរិតផ្សេងៗ
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានជម្រាបជូនដំណឹងដល់សាធារណជនជ្រាបថា មានជនអនាមឹកបានបង្កេីតគណនីតេលេក្រាមក្លែងក្លាយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ហេីយបានបោកប្រាស់ និងមានគោលបំណងទុច្ចរិតផ្សេងៗ។
នេះបើតាមការលើកឡើងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅលើបណ្ដាញសង្គមហ្វេសប៊ុកដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤។
សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានអំពាវនាវដល់បងប្អូន ពូមីង លោកតាលោកយាយមេត្តាជ្រាបជាព័ត៌មាន និងប្រុងប្រយ័ត្ន ហេីយកុំចាញ់ការបោកប្រាស់ ឬចេតនាអាក្រក់ និងសូមចែករំលែកបន្តផងដែរ៕