គ្រាន់តែយប់មិញនៅរាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចឃាត់យានយន្ដល្មើសបានចំនួន៦៧គ្រឿង
បើតាមលទ្ធផលនៃការរឹតបន្ដឹងច្បាចរាចរណ៍ និងត្រួតពិនិត្យជាតិអាល់កុល នៅយប់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចបានឃាត់យានយន្ដល្មើសចំនួន៦៧គ្រឿង ក្នុងនោះរថយន្តចំនួន ១៧គ្រឿង និងម៉ូតូ ៥០គ្រឿង។
ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា សំដៅទប់ស្កាត់ និងបង្ការករណីគ្រោះថ្នាក់ចរាចរណ៍ ដែលជាសញ្ញាណគួរឲ្យព្រួយបារម្ភ។
ជាលទ្ធផលតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹត បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលដូចខាងក្រោម៖ ឃាត់យានយន្តល្មើស សរុបចំនួន ៦៧គ្រឿង (រថយន្ត ចំនួន ១៧គ្រឿង និងម៉ូតូចំនួន ៥០គ្រឿង)៖
*ទី១-ល្មើសជាតិស្រវឹង ចំនួន៣៥គ្រឿង, កម្រិត ០.២៥ -០.៣៩ mg/L ចំនួន០៦គ្រឿង, អ្នកបើកបរម៉ូតូ ចំនួន០៣នាក់ នុងអ្នកបើកបររថយន្ត ចំនួន០៣នាក់។
+កម្រិត ០.៤០ mg/L ឡើង ចំនួន២៩គ្រឿង, អ្នកបើកបរម៉ូតូ ចំនួន១៦នាក់ និងអ្នកបើកបររថយន្ត ចំនួន១៣នាក់។
*ទី២- បទល្មើសផ្សេងៗ ចំនួន៣២គ្រឿង អត់មួកសុវត្ថិភាព ចំនួន២៩គ្រឿង, ម៉ូតូកែច្នៃស៊ីម៉ាំង ចំនួន០១គ្រឿង, រថយន្តគ្មានប័ណ្ណបើកបរ ចំនួន០១គ្រឿង និងម៉ូតូមានសារធាតុញៀន ចំនួន០១គ្រឿង។
«កម្លាំងសមត្ថកិច្ចជំនាញរបស់ស្នងការដ្ឋាននគរបាលរាជធានី បានចេញយុទ្ធនាការរឹតបន្តឹងច្បាប់ ត្រួតពិនិត្យជាតិអាល់កុល ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ជាប្រចាំដោយមិនលើកលែង»។ នេះបើតាមការអះអាងរបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ៕