ថ្ងៃសែន និងថ្ងៃចូលឆ្នាំចិន៖ មានមនុស្ស ស្លាប់១៤នាក់ និងរបួស១៧នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍
រយៈពេល០២ថ្ងៃ គឺនៅថ្ងៃទី៩ ខែកុម្ភៈ ដែលជាថ្ងៃសែនចូលឆ្នាំចិន និងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលជាថ្ងៃចូលឆ្នាំចិន គឺករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើងចំនួន២១លើកបានបណ្តាលឲ្យមនុស្សចំនួន ១៤នាក់ស្លាប់ និងរងរបួសធ្ងន់ស្រាល សរុបចំនួន១៧នាក់។ នេះបើយោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលវិទ្យុបាយ័នទទួលបាន។
របាយការណ៍បានឲ្យដឹងថា នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ (ថ្ងៃសែនចូឡឆ្នាំចិន) គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ១១លើក ស្លាប់មនុស្ស ៦នាក់ និងរបួស ១១នាក់ ដោយក្នុងនោះរបួសធ្ងន់ ១១នាក់ និងស្រាល ១នាក់។ ចំណែកនៅថ្ងៃទី១០ ខែកុម្ភៈ (ថ្ងៃចូលឆ្នាំចិន) ថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ១០លើក ស្លាប់មនុស្ស ៨នាក់ និងរបួស ៦នាក់ ដោយក្នុងនោះរបួសធ្ងន់ ៤នាក់ និងស្រាល ២នាក់៕