នៅក្នុងខេត្ដកំពង់ស្ពឺដាច់ខាតល្បែងស៊ីសងគ្រប់ប្រភេទត្រូវតែបង្រ្កាប និងមិនអនុញ្ញាតឲ្យបន្ដបើកលេង ទោះបីជាស្របច្បាប់ និងមិនស្របច្បាប់ក៏ដោយ
នៅក្នុងខេត្ដកំពង់ស្ពឺដាច់ខាតល្បែងស៊ីសងគ្រប់ប្រភេទត្រូវតែបង្រ្កាប និងមិនអនុញ្ញាតឲ្យបន្ដបើកលេង ទោះបីជាស្របច្បាប់ និងមិនស្របច្បាប់ក៏ដោយ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺដែលចុះហត្ថលេខាដោយឯកឧត្ដម វុី សំណាង អភិបាលខេត្តកំពង់ស្ពឺកាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤ដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។
បើតាមទំព័រហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤នេះបានឲ្យដឹងថារដ្ឋបាលខេត្ដកំពង់ស្ពឺ ប្រកាសថានៅក្នុងខេត្ដកំពង់ស្ពឺ ដាច់ខាតល្បែងសុីសងគ្រប់ប្រភេទត្រូវតែបង្រ្កាប និងមិនអនុញ្ញាតឲ្យបន្ដបេីកលេង ទោះបី ( ស្របច្បាប់ និងមិនស្របច្បាប់ )។ យោងតាមសេចក្តីជូនដំណឹង លេខ ០៨៩/២៤ សណន ចុះថៃ្ងទី ០៩ កុម្ភៈ ២០២៤ នេះដោយ ឯកឧត្ដម វុី សំណាង អភិបាល នៃគណៈអភិបាលខេត្ដកំពង់ស្ពឺ ។
សូមបញ្ជាក់ថា កន្លងមកក្រោមការដឹកនាំនិងបញ្ជាផ្ទាល់ពី ឯកឧត្ដម វុី សំណាង អភិបាលខេត្ដកំពង់ស្ពឺ នូវវិធានការមិន
អនុញ្ញាតឲ្យមានការផ្សព្វផ្សាយតាំងរូបភាព ផ្ទាំងបាណូ ផ្សាយពាណិជ្ជកម្ម ស្រាបៀរគ្រប់ប្រភេទ គឺជាទូទៅបានការកោតសរសេីរទូទាំងផ្ទៃប្រទេសថាជាខេត្ដគំរូមួយក្នុង
ចំណោមខេត្ដ រាជធានី ទាំង២៥ នៃព្រះរាជាណាចក្រកម្ពុជា
នេះជាវិធានការនិងជាជម្រេីសទី២ នៃការប្ដេជ្ញាចិត្ដរបស់ ឯកឧត្ដម អភិបាលខេត្ដកំពង់ស្ពឺ។ ប្រជាពលរដ្ឋប្រាកដណាស់សារទនិងចំណាត់ការដ៏មុឹងម៉ាត់។ អភិបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ ភូមិ ប្រាកដជា និងចូលរួមអនុវត្ដអោយបានពេញលេញនិងមានប្រសិទ្ធភាព
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ៖