ឯកឧត្ដម ហាក់ សុខមករា អញ្ជើញចូលរួម «ពិធីបើក​យុទ្ធ​នាការ​ឃោស​នា​បោះឆ្នោត​ជ្រើស តាំង​សមាជិកព្រឹទ្ធសភា​ នីតិកាលទី​៥​ មណ្ឌល​ភូមិភាគទី​៣​ ​ខេត្តកណ្តាល​»

ឯកឧត្ដម ហាក់ សុខមករា សមាជិក​គណៈកម្មាធិការកណ្តាល កាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញចូលរួមក្នុងពិធីបើក​យុទ្ធ​នាការ​ឃោស​នា​បោះឆ្នោត​ជ្រើសតាំង​សមាជិកព្រឹទ្ធសភា​ នីតិកាលទី​៥​ មណ្ឌល​ភូមិភាគទី​៣​ ​ខេត្តកណ្តាល​ ក្រោមវត្តមានឯកឧត្តម​ គង់​ សោភ័ណ្ឌ​ សមាជិក​គណៈកម្មាធិការកណ្តាល និង​ជា​ប្រធាន​គណៈ កម្មាធិការគណបក្ស​ខេត្ត​កណ្តាល រួមជាមួយ ឯកឧត្តម ម៉ម ប៊ុននាង​ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈ កម្មាធិការទី​១០​ព្រឹទ្ធសភា។

ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ គឺជាព្រឹត្តិការណ៍នយោបាយប្រវត្តិសាស្រ្តថ្មីមួយទៀតរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរការអនុវត្តលិទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងបានស្ថិតក្នុងបរិយាកាសល្អប្រសើរ ដែលគណប​ក្ស​ប្រជាជនកម្ពុជា សម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការបោះឆ្នោតជ្រឹសតាំង​ តំណាងរា​ស្រ្ត នីតិកាលទី៧ ដែលបានផ្តល់ឧត្តមភាពដល់គណបក្សក្នុងការបន្តកាន់អំណាច ដឹកនាំប្រទេស និងអនុវត្តកម្មវិធីគោលនយោបាយសម្រាប់ការកសាង និងការពារមាតុ​ភូមិ​ឆ្នាំ២០២៣-២០២៨ ដែលត្រូវបានអនុម័តក្នុងមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ កន្លងទៅ។

✅ គណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត! ប្រជាជនខ្មែរឈ្នះទាំងអស់គា្ន!

✅ ជយោ! សន្តិភាព និងការអភិវឌ្ឍ!

✅ ជយោ! អង្គបោះឆ្នោតគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល!

អត្ថបទដែលជាប់ទាក់ទង