ចាប់វ៉ៃខ្នោះឪពុកចុងចិត្តតិរច្ឆានម្នាក់ដែលបានគំរាមសម្លាប់និងចាប់រំលោភសេពសេន្ថវៈលើកូនស្រី
កម្លាំងសមត្ថកិច្ចបានចាប់ឃាត់ខ្លួនឪពុកចុងចិត្តតិរច្ឆានម្នាក់ដែលបានគំរាមសម្លាប់និងចាប់រំលោភកូនស្រីចុងអាយុ១៤ឆ្នាំសម្រេចជាច្រើនដង កាលពីវេលាម៉ោង១៦៖១០នាទីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យម្នាក់ ឈ្មោះ ស៊ុន យ៉ុម ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅភូមិអូរតាញា ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាតដំបង។បច្ចុប្បន្នស្នាក់នៅទំនប់អាងកំពីងពួយ ភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ប្រកបមុខរបរនេសាទត្រី។
ប្រភពបន្តថា ជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភទៅលើជនរងគ្រោះ ឈ្មោះ យ.ស.ន ភេទស្រី អាយុ១៤ឆ្នាំ ត្រូវជាកូនចុង នៅពេលទៅរកត្រី និងពេលនៅផ្ទះស្ងាត់តែពីរនាក់រហូតបានសម្រេចជាច្រេីនលេីក ដែលបានកើតមានឡេីងពីក្នុងកំឡុងដេីមឆ្នាំ២០២៣ រហូតដល់ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយបានគំរាមសម្លាប់ និងហាមមិនឲ្យនិយាយប្រាប់អ្នកណាដឹងឡេីយ លុះដល់វេលាម៉ោប្រហែល០១យប់ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤ ស្រាប់តែឪពុកចុងឈ្មោះ ស៊ុន យ៉ុម បានលួចឡេីងតាមបង្អួចចូលក្នុងបន្ទុប់កូនស្រីចុងឈ្មោះ យ.ស.ន បម្រុងរំលោភ តែកូនស្រីប្រកែកមិនបានសម្រេច ហេីយនិយាយរឿងប្រាប់ដល់ម្តាយបង្កេីតឈ្មោះ សរ សារុំ អាយុ៤២ឆ្នាំឲ្យបានដឹង។
ក្រោយទទួលបានបណ្ដឹងពីជនរងគ្រោះ កម្លាំងផ្នែកជំនាញ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាគ្រាម នៃអធិការដ្ឋាននគរបាលស្រុកបាណន់ ដឹកនាំដោយលោកវរសេនីយ៍ទោ សំ វីរៈ អធិការនគរបាលស្រុកបាណន់ បានចុះធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ស៊ុន យ៉ុម មកកាន់អធិការដ្ឋាននគរបាលស្រុកបាណន់ដើម្បីធ្វើការសាកសួរ ។ ក្រោយពីបានសាកសួរជនសង្ស័យ បានឆ្លើយសារភាពថាខ្លួនបានធ្វើសកម្មភាពចាប់រំលោភទៅលើជនរងគ្រោះ បានសម្រេចជាច្រេីនលេីកពិតប្រាកដមែន។
បច្ចុប្បន្នកម្លាំងនគរបាលស្រុកបាណន់កំពុងកសាងសំណុំរឿង បញ្ចូនមកការិយាល័យជំនាញខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី៕