អបអរសាទរ! កម្ពុជាមានកូនផ្សោត១ក្បាលទៀតហើយ ទើបកើតថ្មីនៅអន្លង់កាំពី ខេត្តក្រចេះ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១១ កុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាក់ពីការប្រទះឃើញកូនសត្វផ្សោតទើបតែកើតថ្មី១ក្បាលមានអាយុប្រមាណ២ថ្ងៃ នៅអន្លង់កាំពី ជ្រោយបន្ទាយ ស្ថិតក្នុងភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។

ក្រសួងកសិកម្មបញ្ជាក់ថា កូនផ្សោតនេះត្រូវបានប្រទះឃើញដោយក្រុមឆ្មាំទន្លេដែលកំពុងចុះល្បាត និងបានរាយការណ៍ជូនក្រុមការងារស្រាវជ្រាវ ដើម្បីចុះស្រាវជ្រាវ និងថតយករូបជាក់ស្តែង។

កូនផ្សោតទើបនឹងកើតថ្មីនេះ ស្ថិតក្នុងក្រុមហ្វូងសត្វផ្សោតធំដែលមានចំនួនប្រមាណ៦ក្បាល។ នេះគឺជាកូនផ្សោតទី១ ដែលបានកត់ត្រានៅក្នុងឆ្នាំ២០២៤នេះ៕

 

 

អត្ថបទដែលជាប់ទាក់ទង