ឯកឧត្តម ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំគណៈកម្មការចំពោះកិច្ចដើម្បីពិនិត្យ និងជ្រើសរើសមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក.
រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការ នៃ អ.ដ.ក ឯកឧត្តម ជិន ម៉ាលីន នារសៀល ថ្ងៃចន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំគណៈកម្មការចំពោះកិច្ចដើម្បីពិនិត្យ និងជ្រើសរើសមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ដែលមានសមាសភាពចូលរួមចំនួន ៧ នាក់។ កិច្ចប្រជុំនេះ ត្រូវបានពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន ៣ ដូចខាងក្រោម៖
*ទី១៖ ការកំណត់បែបបទ លក្ខណៈវិនិច្ឆ័យ និងនីតិវិធីនៃការជ្រើសរើសមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក។
*ទី២៖ ការពិនិត្យ និងវាយតម្លៃលើគុណវុឌ្ឍិរបស់បេក្ខជនសម្រាប់ធ្វើការជ្រើសរើសជាមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក។
*ទី៣៖ ការរៀបចំបញ្ជីឈ្មោះបេក្ខជនដែលមានគុណវុឌ្ឍិគ្រប់គ្រាន់ ដើម្បីស្នើសុំការពិនិត្យ និងសម្រេចពី អ.ដ.ក.៕