ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ក្រើនរំលឹក ណែនាំដល់មន្ត្រីនគរបាលទាំងអស់ត្រូវយកចិត្តទុកដាក់ខិតខំបំពេញការងារឱ្យអស់ពីសមត្ថភាព

ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន នៅព្រឹកថ្ងៃចន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំពិសេសមួយដើម្បីដាក់ផែនការអនុវត្តដល់មន្ត្រីនគរបាលទាំង៤ការិយាល័យរួមមាន៖

*ទី១. ការិយាល័យរដ្ឋបាល

*ទី២. ការិយាល័យសរុបផែនការ

*ទី៣. ការិយាល័យកិច្ចការប៉ុស្តិ៍

*ទី៤. ការិយាល័យផ្សព្វផ្សាយអប់រំ ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រៃវែង។

នៅក្នុងកិច្ចប្រជុំពិសេសខាងលើនេះ  លោកឧត្តមសេនីយ៍ទោ ស្នងការ បានធ្វើការក្រើនរំលឹកដល់មន្ត្រីនគរបាលទាំងអស់ត្រូវយកចិត្តទុកដាក់ខិតខំបំពេញការងារឱ្យអស់ពីសមត្ថភាព ព្រមទាំងបានណែនាំដល់មន្ត្រីទាំងអស់ឱ្យខិតខំពង្រឹងពន្លឿនប្រសិទ្ធភាពការងារដើម្បីឆ្លើយតបឱ្យទាន់ពេលវេលារាល់របាយការណ៍ និងសេចក្ដីជូនដំណឹងផ្សេងៗរបស់ថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិ ក៏ដូចជាថ្នាក់ដឹកនាំស្នងការដ្ឋាន៕

 

អត្ថបទដែលជាប់ទាក់ទង