អភិបាលខេត្តព្រះវិហារប្រគល់រថយន្តជូនគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះវិហារ

ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានប្រគល់រថយន្តជូន គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះវិហារ។

ឯកឧត្តម គីម រិទ្ធី បានគូសបញ្ជាក់ ការប្រគល់រថយន្តខាងលើនេះ គឺដើម្បីជាមធ្យោបាយសម្រាប់ ការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ អន្តរាគមន៍ និងដោះស្រាយវិវាទនានា ព្រមទាំងផ្ដល់សេវាជូនប្រជាពលរដ្ឋអោយបានឆាប់រហ័សនៅមូលដ្ឋាន។

គួររំលឹកថា យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិបាលខេត្ត គីម រិទ្ធី នឹងឧបត្ថម្ភជូនដល់គណៈបញ្ជាការឯកភាពស្រុក ក្រុងទាំង៨ ក្នុងខេត្តព្រះវិហារ សំដៅជំរុញការពង្រឹងគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋមូលដ្ឋាន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕

 

អត្ថបទដែលជាប់ទាក់ទង